កល្លិតមូលក អារម្មណសុត្តាទិឆក្កំទី ៣៥-៤០
ក្បាលទី 22 · ទំព័រ 261
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជា អ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុង ការចូលសមាធិផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមាន ឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងការចូលសមាធិផង ។ បណ្តាបុគ្គលអ្នកមានឈានទាំង ៤ ពួកន េះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរកើតអំពីទឹកដោះ ស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹក