អដ្ឋកថា កល្លិតមូលក អារម្មណសុត្តាទិឆក្កំទី ៣៥-៤០

ក្បាលទី 22 · ទំព័រ 276

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលមានឈានទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិ តែមិនធ្វើឲ្យសប្បាយក្នុងសមាធិ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយក្នុង សមាធិ តែមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។