អដ្ឋកថា អារម្មណមូលក គោចរសុត្តាទិបញ្ចកំទី ៤១-៤៥

ក្បាលទី 22 · ទំព័រ 276

ម្នាល ភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិ ផង ។