គោចរមូលក អភិនីហារសុត្តាទិ ចតុក្កំទី ៤៦-៤៩
ក្បាលទី 22 · ទំព័រ 263
គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិសមាបត្តិសូត្រទី ១ នៃសមាធិសំយុត្តដូចតទៅនេះ បទថា សមាធិកុសលោ សេចក្តីថា ជាអ្នកឈ្លាសក្នុង ការកំណត់អង្គយ៉ាងនេះ គឺបឋមជ្ឈានមានអង្គ ៥ ។ បទថា ន សមាធិស្មឹ សមាបត្តិកុសលោ សេចក្តីថា មិនអាចធ្វើចិត្តឲ្យ ក្លៀវក្លា ឲ្យអាចហាន ហើយចូលឈានបាន គប្បីជ្រាបបទដ៏សេសដោយន័យ នេះឯង ។