អដ្ឋកថា គោចរមូលក អភិនីហារសុត្តាទិ ចតុក្កំទី ៤៦-៤៩

ក្បាលទី 22 · ទំព័រ 276

ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនេះ បុគ្គលមានឈានណា ជា អ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យ សប្បាយក្នុងសមាធិផង ។ បណ្តាបុគ្គលអ្នកមានឈានទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។