អភិនីហារមូលក សក្កច្ចសុត្តាទិតិកំទី ៥០-៥២

ក្បាលទី 22 · ទំព័រ 264

ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាន ខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តា បុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង ។ បណ្តា បុគ្គលអ្នកមានឈានទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើត អំពីគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះ ទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណាមិញ ម្នាល ភិក្ខុទាំងឡាយ បុគ្គលមានឈានណា ឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន )