អដ្ឋកថា សាតច្ចមូលកសប្បាយការីសូត្រទី ៥៥

ក្បាលទី 22 · ទំព័រ 277

បេ ។ ថ្លៃថ្លាផង ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការចូលសមាធិ តែមិន ឈ្លាសវៃក្នុងការចេញចាកសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាន ខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃក្នុងការចេញចាក សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាស វៃក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការចេញចាកសមាធិផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានឈានណា ។ បេ ។ ថ្លៃថ្លាផង ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការចូលសមាធិ តែ មិនឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយ ស្រួលក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការចូលសមាធិ ផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង ។