អដ្ឋកថា អជ្ឈត្តានិច្ចសូត្រទី ១
សូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ បឋមបណ្ណាសក ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ អញទេ ។ ត្រចៀកមិនទៀង របស់ណាមិនទៀង ។ បេ ។ ច្រមុះមិនទៀង របស់ណាមិនទៀង ។ បេ ។ អណ្តាតមិនទៀង របស់ណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់ អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ កាយមិនទៀង របស់ណាមិនទៀង ។ បេ ។ ចិត្តមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គល ត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយនឹងភ្នែកផង នឿយណាយនឹងត្រចៀកផង នឿយណាយនឹងច្រមុះផង នឿយណាយនឹង អណ្តាតផង នឿយណាយនឹងកាយផង នឿយណាយនឹងចិត្តផង កាលបើ នឿយណាយ រមែងប្រាសចាកតម្រេក ព្រោះ