អជ្ឈត្តានត្តសូត្រទី ៣
ក្បាលទី 22 · ទំព័រ 294
ម្នាលភិក្ខុទាំងឡាយ ភ្នែកជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា ខ្លួនរបស់អញទេ ។ ត្រចៀកជាទុក្ខ ។ បេ ។ ច្រមុះជាទុក្ខ ។ អណ្តាតជាទុក្ខ ។