អដ្ឋកថា អជ្ឈត្តានត្តសូត្រទី ៣

ក្បាលទី 22 · ទំព័រ 294

កាយជាទុក្ខ ។ ចិត្តជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជា អនត្តា របស់នោះបុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះ ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ កាលបើឃើញយ៉ាងនេះ ។ បេ ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។