ពាហិរទុក្ខសូត្រទី ៥

ក្បាលទី 22 · ទំព័រ 6

ភិក្ខុទាំងឡាយ នេះហៅថា បដិបទាជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ ។ ៦ ក្នុងទុក្ខសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ក្នុងទុក្ខសូត្រទី ២ ព្រះមានព្រះភាគ ក៏ត្រាស់ទុកតាមអធ្យាស្រ័យរបស់វេនេយ្យសត្វ ដែល អាចត្រាស់ដឹង ដោយពាក្យថា ទុក្ខំ ដោយទ្រង់ប្រកបខន្ធ ៥ ចូលជាមួយ អរិយសច្ច ៤ ។