ពាហិរានត្តសូត្រទី ៦

ក្បាលទី 22 · ទំព័រ 7

ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ តើដូចម្តេច ។ អរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង ។ តើដូចម្តេចខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ។ បេ ។ ការតម្កល់ ចិត្តត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាជាដំណើរទៅកាន់ សេចក្តីរលត់នៃសក្កាយ ។ ៦ ក្នុងសូត្រទី ៣ ក៏ដូចគ្នា គឺព្រះមានព្រះភាគត្រាស់ទុកតាម អធ្យាស្រ័យរបស់វេនេយ្យសត្វ ដែលនឹងត្រាស់ដឹងបាន ដោយពាក្យថា សក្កាយោ ដោយទ្រង់ប្រកបខន្ធ ៥ ចូលជាមួយអរិយសច្ច ៤ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ដែលបុគ្គលគប្បីកំណត់ដឹងផង នូវការកំណត់ដឹងផង នូវបុគ្គលអ្នកកំណត់ដឹង ផង អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលបុគ្គលគប្បីកំណត់ដឹង តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលបុគ្គលគប្បីកំណត់ដឹង ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ជាធម៌ដែលបុគ្គលគប្បី កំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីកំណត់ ដឹង ។ ម្នាលភិក្ខុទាំងឡាយ ចុះការកំណត់ដឹង តើដូចម្តេច ។ ការអស់ ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ការកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកកំណត់ដឹង តើដូចម្តេច ។ គប្បីឆ្លើយថា ព្រះអរហន្ត ។ គឺលោកមានអាយុណា មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកកំណត់ ដឹង ។