អជ្ឈត្តទុក្ខាតីតានាគតសូត្រទី ៨
ក្បាលទី 22 · ទំព័រ 295
ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអនត្តា របស់ណាជាអនត្តា របស់ នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែន របស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ ត្រចៀកជា អនត្តា ។ បេ ។ ច្រមុះជាអនត្តា ។ អណ្តាតជាអនត្តា ។ កាយជាអនត្តា ។