អដ្ឋកថា អជ្ឈត្តទុក្ខាតីតានាគតសូត្រទី ៨
ក្បាលទី 22 · ទំព័រ 295
ចិត្តជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិន មែនជាខ្លួនរបស់អញទេ ។ កាលបើឃើញយ៉ាងនេះ ។ បេ ។ ( អរិយសាវ័ក នោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះ ទៀត មិនមានឡើយ ។ សូត្រទី ៣ ចប់ ៥ អដ្ឋកថា អជ្ឈត្តិកអនត្តសូត្រទី ៣ ក្នុងសូត្រទី ៣ ទ្រង់ត្រាស់អធ្យាស្រ័យរបស់អ្នកត្រាស់ដឹង ក្នុងកាល ទ្រង់ត្រាស់សម្តែងលក្ខណៈ ១ ។ ឯលក្ខណៈដ៏សេស ពួកបុគ្គលដែលត្រាស់ដឹង កំណត់ហើយ ឬនឹងកំណត់ព្រះសូត្រនោះដោយលក្ខណៈ មានប្រមាណ បុណ្ណេះឯង ។