ពាហិរទុក្ខាតីតានាគតសូត្រទី ១១
ក្បាលទី 22 · ទំព័រ 297
ក្នុងពាហិរអនិច្ចសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះថា រូប ក្លិន រស ផោដ្ឋព្វៈ មានសមុដ្ឋាន ៤ ឯសំឡេងមានសមុដ្ឋាន ២ ។ បទថា ធម្មា បានដល់ ធម្មារម្មណ៍ ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ។ បទថា ធម្មា នេះ ទ្រង់ត្រាស់ដោយអំណាចរបស់អ្នកត្រាស់ដឹង ក្នុងកាលទ្រង់ត្រាស់សម្តែង លក្ខណៈ ៣ ក្នុងអាយតនៈខាងក្រៅ ៦ ។