អដ្ឋកថា ពាហិរទុក្ខាតីតានាគតសូត្រទី ១១

ក្បាលទី 22 · ទំព័រ 298

ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ កាលបើ ឃើញយ៉ាងនេះ ។ បេ ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ សូត្រទី ៦ ចប់ ៥ អដ្ឋកថា ពាហិរទុក្ខសូត្រ ជាដើម ក្នុងពាហិរទុក្ខសូត្រទី ៥ និងពាហិរអនត្តសូត្រទី ៦ មានន័យដូចពោល ហើយ ក្នុងសូត្រទី ២-៣ នោះឯង ។