ពាហិរានត្តាតីតានាគតសូត្រទី ១២
ក្បាលទី 22 · ទំព័រ 299
ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វីដល់ភ្នែកជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹងឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែកជា អតីត មិនត្រេកអរចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវភ្នែកជាបច្ចុប្បន្ន ។ ត្រចៀកមិនទៀង ។ ច្រមុះមិនទៀង ។ អណ្តាតជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់ និយាយថ្វីដល់អណ្តាតជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាត ជាអតីត មិនត្រេកអរចំពោះអណ្តាតជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវអណ្តាតជាបច្ចុប្បន្ន ។