ទុតិយបុព្វេសម្ពោធសូត្រទី ២
ក្បាលទី 22 · ទំព័រ 310
ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃភ្នែក ក៏បានជួបប្រទះនឹងអានិសង្សនៃភ្នែកនោះឯង តថាគតបានឃើញ ដោយងាយ នូវអានិសង្សនៃភ្នែកនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវទោសនៃភ្នែក ក៏បានជួបប្រទះនូវ ទោសនៃភ្នែកនោះឯង តថាគតបានឃើញដោយងាយ នូវទោសនៃភ្នែកនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវគ្រឿងរលាស់ចេញនូវភ្នែក ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញនូវភ្នែក នោះឯង តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញនូវភ្នែកនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ។