អដ្ឋកថា ទុតិយបុព្វេសម្ពោធសូត្រទី ២

ក្បាលទី 22 · ទំព័រ 313

ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅទាំង ៦ នេះអស់ កាលត្រឹមណា ។ បេ ។ បានដឹងច្បាស់ ។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើងដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិន ប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ ។ សូត្រទី ៤ ចប់ ៥ អដ្ឋកថា បឋមអស្សាទសូត្រ ជាដើម ក្នុងបឋមអស្សាទសូត្រទី ៣ និងទុតិយអស្សាទសូត្រទី ៤ ក៏ដូចគ្នានឹង សូត្រទី ១ ទី ២ ដែរ ។ អដ្ឋកថា បឋមអស្សាទសូត្រជាដើម ចប់