បឋមអស្សាទបរិយេសនសូត្រទី ៣

ក្បាលទី 22 · ទំព័រ 314

ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃភ្នែកមិនមានទេ សត្វ ទាំងឡាយក៏មិនត្រេកអរនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃភ្នែក មានព្រោះហេតុណា ហេតុនោះបានជាសត្វទាំងឡាយ ត្រេកអរនឹងភ្នែក ម្នាល ភិក្ខុទាំងឡាយ បើទោសនៃភ្នែកមិនមានទេ សត្វទាំងឡាយមិននឿយណាយ នឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃភ្នែកមានព្រោះហេតុណា ហេតុ នោះបានជាសត្វទាំងឡាយ នឿយណាយនឹងភ្នែក ម្នាលភិក្ខុទាំងឡាយ បើ គ្រឿងរលាស់ចេញនូវភ្នែកមិនមានទេ សត្វទាំងឡាយមិនរលាស់ចេញចាក ភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវភ្នែកមាន ព្រោះហេតុ ណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកភ្នែក ។