អដ្ឋកថា បឋមអស្សាទបរិយេសនសូត្រទី ៣
ម្នាលភិក្ខុ ទាំងឡាយ បើអានិសង្សនៃត្រចៀកមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើ អានិសង្សនៃច្រមុះមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអណ្តាត មិនមានទេ សត្វទាំងឡាយមិនត្រេកអរនឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃអណ្តាមានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយត្រ េកអរនឹងអណ្តាត ម្នាលភិក្ខុទាំងឡាយ បើទោសនៃអណ្តាតមិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃអណ្តាត មានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងអណ្តាត ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញនូវ អណ្តាតមិនមានទេ សត្វទាំងឡាយមិនរលាស់ចេញចាកអណ្តាតឡើយ ម្នាល ភិក្ខុទាំងឡាយ ការរលាស់ចេញនូវអណ្តាតមានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយរលាស់ចេញចាកអណ្តាត ។ ម្នាលភិក្ខុទាំងឡាយ បើ អានិសង្សនៃកាយមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃចិត្តមិន មានទេ សត្វទាំងឡាយមិនត្រេកអរនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃចិត្តមានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយត្រេកអរ នឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើទោសនៃចិត្តមិនមានទេ សត្វទាំងឡាយមិន នឿយណាយនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃចិត្តមានព្រោះហេតុ ណា ហេតុនោះ បានជាសត្វទាំងឡាយនឿយណាយនឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញនូវចិត្តមិនមានទេ សត្វទាំងឡាយមិនរលាស់ ចេញចាកចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញនូវចិត្តមានព្រោះ ហេតុណា ហេតុនោះ បានជាសត្វទាំងឡាយរលាស់ចេញចាកចិត្ត ។