អដ្ឋកថា ទុតិយអស្សាទបរិយេសនសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ បើអានិសង្សរបស់ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍មិនមានទេ សត្វទាំងឡាយមិន ត្រេកអរនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃធម្មារម្មណ៍ មានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយត្រេកអរនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើទោសនៃធម្មារម្មណ៍មិនមានទេ សត្វទាំងឡាយមិន នឿយណាយនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃធម្មារម្មណ៍ មានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយរមែងនឿយណាយនឹង ធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញនូវធម្មារម្មណ៍មិន មានទេ សត្វទាំងឡាយមិនរលាស់ចេញចាកធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវធម្មារម្មណ៍មានព្រោះហេតុណា ហេតុនោះបានជា សត្វទាំងឡាយរលាស់ចេញចាកធម្មារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ សត្វ ទាំងឡាយបានដឹងច្បាស់តាមពិត នូវអានិសង្សថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវគ្រឿងរលាស់ចេញថាជាគ្រឿងរលាស់ចេញផង នៃ អាយតនៈខាងក្រៅទាំង ៦ នេះ អស់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង ពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈអស់ កាលត្រឹម ណោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែសត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ