ទុតិយាភិនន្ទសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ បុគ្គលណាត្រេកអរចំពោះភ្នែក បុគ្គល នោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ ។ តថាគតពោលថា បុគ្គលណាត្រេកអរ ចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ ។ បេ ។ បុគ្គលណា ត្រេកអរចំពោះ អណ្តាត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ ។ តថាគតពោលថា បុគ្គលណាត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ ។ បេ ។ បុគ្គល ណាត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ ។ តថាគត ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរចំពោះភ្នែក បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ តថាគតពោលថា បុគ្គលណាមិន ត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ ។ បេ ។ បុគ្គលណាមិន ត្រេកអរចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុត ចាកទុក្ខ ។ បុគ្គលណា មិនត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា មិន ត្រេកអរចំពោះទុក្ខ ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះរូប បុគ្គល នោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ ។ តថាគតពោលថា បុគ្គលណាត្រេកអរ ចំពោះទុក្ខ បុគ្គលនោះ មិនរួចផុតចាកទុក្ខ ។ បេ ។ បុគ្គលណាត្រេកអរចំពោះ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ បុគ្គលនោះឈ្មោះថាត្រេកអរចំពោះ ទុក្ខ ។ តថាគតពោលថា បុគ្គលណាត្រេកអរចំពោះទុក្ខ បុគ្គលនោះមិនរួចផុត ចាកទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណាមិនត្រេកអរចំពោះរូប បុគ្គលនោះ ទើបឈ្មោះថាមិនត្រេកអរចំពោះទុក្ខ ។