បឋមទុក្ខុប្បាទសូត្រទី ៩

ក្បាលទី 22 · ទំព័រ 30

ជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ នេះថា មិនទៀង ។ បេ ។ ជារបស់មិនមែនខ្លួន ។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសោតាបន្ន កាលធ្វើទុកក្នុងចិត្តដោយ ឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ នេះ ថាមិនទៀង ។ បេ ។ ជារបស់ មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលបាន ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសកទាគាមី គួរធ្វើទុកក្នុង ចិត្តដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច ។ ម្នាលអាវុសោកោដ្ឋិតៈ ទោះបី ភិក្ខុជាសកទាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង ៥ នេះ ថាមិនទៀង ។ បេ ។ ជារបស់មិនមែនខ្លួន ។ ម្នាលអាវុសោ ហេតុនេះតែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសកទាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ នេះ ថាមិនទៀង ។ បេ ។ ជា របស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលបាន ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាអនាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច ។ ម្នាលអាវុសោកោដ្ឋិតៈ ទោះបីភិក្ខុ ជាអនាគាមី ក៏គួរធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ នេះ ថាមិនទៀង ។ បេ ។ ជារបស់មិនមែនខ្លួន ។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាអនាគាមី កាលធ្វើទុកក្នុងចិត្តដោយឧបាយ ប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ នេះ ថាមិនទៀង ។ បេ ។ ជារបស់មិនមែន ខ្លួន នឹងធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលបាន ។