សព្វសូត្រទី ១

ក្បាលទី 22 · ទំព័រ 324

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអាយតនៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចាំស្តាប់នូវអាយតនៈនោះចុះ ។ ម្នាលភិក្ខុ ទាំងឡាយ អាយតនៈទាំងពួង តើដូចម្តេច គឺភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផោដ្ឋព្វៈ ១ ចិត្ត ១ ធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាអាយតនៈទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណានិយាយយ៉ាងនេះថា អញឃាត់នូវ អាយតនៈទាំងពួងនុ៎ះ ហើយនឹងបញ្ញត្តនូវវត្ថុដទៃ ។ វាចារបស់បុគ្គលនោះ គ្រាន់តែឲ្យកើតទៅជារឿងបុណ្ណោះឯង ។ បុគ្គលនោះ បើមានគេសួរមក ក៏ មិនអាចញ៉ាំងរឿងនោះឲ្យសម្រេចបាន នាំឲ្យលំបាកទៅខាងមុខ ។ ដំណើរ នោះព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ( សត្វទាំងឡាយតែង បាននូវសេចក្តីទុក្ខ ) ក្នុងទីមិនមែនជាវិស័យដោយពិត ។ ក្នុងសព្វសូត្រទី ១ នៃវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា សព្វំ វោ ភិក្ខវេ ឈ្មោះថា សព្វ មាន ៤ យ៉ាង គឺសព្វសព្វ ១ អយតនសព្វ ១ សក្កាយសព្វ ១ បទេសសព្វ ១ ។ ក្នុង ៤ យ៉ាងនោះ សព្វ ដូចក្នុងប្រយោគជាដើមថា សព្វណាមួយដែលទ្រង់មិនធ្លាប់ឃើញក្នុង លោកនេះ មិនមាន មិនដឹងវត្ថុដែលមិនគួរដឹង ក៏មិនមាន ម្យ៉ាងទៀត ព្រះតថាគត ទ្រង់ដឹងក្រៃលែងដល់នេយ្យដែលមានទាំងអស់ ព្រោះដូច្នោះ ទើប ព្រះតថាគត ទ្រង់ព្រះនាមថា សមន្តចក្ខុ នេះឈ្មោះថា សព្វសព្វ ។ សព្វ ដូចក្នុងប្រយោគជាដើមថា សព្វំ វោ ភិក្ខវេ ទេសិស្សាមិ តំ សុណាថ ម្នាល ភិក្ខុទាំងឡាយ តថាគតនឹងសម្តែងវត្ថុទាំងពួងដល់ពួកអ្នក ពួកអ្នកចូរស្តាប់ វត្ថុនោះ នេះឈ្មោះថា អាយតនសព្វ ។ សព្វ ដូចក្នុងប្រយោគជាដើមថា សព្វធម្មមូលបរិយាយ វោ ភិក្ខវេ ទេសិស្សាមិ ម្នាលភិក្ខុទាំងឡា