អដ្ឋកថា សព្វសូត្រទី ១
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ដើម្បីការលះបង់នូវ អាយតនៈទាំងពួងដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌សម្រាប់ការលះបង់នូវអាយតនៈទាំងពួងដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវលះបង់ចក្ខុ អ្នកទាំងឡាយត្រូវលះបង់ រូប អ្នកទាំងឡាយត្រូវលះបង់ចក្ខុវិញ្ញាណ អ្នកទាំងឡាយត្រូវលះបង់ចក្ខុសម្ផស្ស វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះ ចក្ខុសម្ផស្សជាបច្ច័យ អ្នកទាំងឡាយត្រូវលះបង់នូវវេទនានោះចេញ ។ អ្នក ទាំងឡាយត្រូវលះបង់សោតៈ ។ អ្នកទាំងឡាយត្រូវលះបង់ឃានៈ ។ អ្នក ទាំងឡាយត្រូវលះបង់ជិវ្ហា អ្នកទាំងឡាយត្រូវលះបង់រស អ្នកទាំងឡាយត្រូវ លះបង់ជិវ្ហាវិញ្ញាណ អ្នកទាំងឡាយត្រូវលះបង់ជិវ្ហាសម្ផស្ស ទោះបីវេទនាណាជា សុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ អ្នកទាំងឡាយត្រូវលះបង់នូវវេទនានោះចេញ ។ អ្នកទាំងឡាយត្រូវលះបង់