បហានសូត្រទី ២

ក្បាលទី 22 · ទំព័រ 328

ក្នុងបឋមបហានសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សព្វំ បហាយ ប្រែថា លះនូវវត្ថុទាំងពួង ។ បទថា ចក្ខុសម្ផស្សប្បច្ចយា ឧប្បជ្ជតិ វេទយិតំ បានដល់ វេទនាដែលសម្បយុត្តដោយសម្បដិច្ឆន្នៈ សន្តីរណៈ វោដ្ឋព្វនៈ និងជវ័ន ដែលកើតឡើងព្រោះធ្វើសហជាតធម៌ ដែល មានចក្ខុសម្ផស្សជាមូលឲ្យជាបច្ច័យ តែធម៌ដែលសម្បយុត្តដោយចក្ខុវិញ្ញាណ មិនចាំបាច់ពោលដល់ឡើយ ។ ក្នុងធម៌ដែលមានវេទនាជាបច្ច័យ មាន សោតទ្វារជាដើមក៏ន័យនេះដូចគ្នា ។ ក្នុងទីនេះ បទថា មនោ បានដល់ ភវង្គចិត្ត ។ បទថា ធម្មា បានដល់ អារម្មណ៍ ។ បទថា មនោវិញ្ញាណំ បានដល់ ជវនចិត្តដែលកើតព្រមជាមួយអាវជ្ជនចិត្ត ។ បទថា មនោសម្ផស្សោ បានដល់ ផស្សៈដែលកើតព្រមជាមួយភវង្គចិត្ត ។ បទថា វេទយិតំ បាន ដល់ វេទនាដែលកើតព្រមជាមួយជវនចិត្ត ។ វេទនាដែលកើតព្រមជាមួយ ភវង្គចិត្តក៏ប្រព្រឹត្តទៅជាមួយអាវជ្ជនចិត្តដូចគ្នា ។ តែក្នុងទីនេះ ទេសនាដែល ជាពាក្យទូន្មានតជាប់គ្នា ឈ្មោះថា បញ្ញត្តិ ។