អដ្ឋកថា បហានសូត្រទី ២

ក្បាលទី 22 · ទំព័រ 329

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ចំពោះអ្នកទាំងឡាយ ដើម្បីការលះបង់នូវអាយតនៈទាំងពួងដោយអភិញ្ញា និងបរិញ្ញា អ្នក ទាំងឡាយចាំស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌សម្រាប់ការលះបង់ នូវអាយតនៈទាំងពួងដោយអភិញ្ញា និងបរិញ្ញាតើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ ត្រូវលះបង់នូវចក្ខុដោយអភិញ្ញា និងបរិញ្ញា អ្នក ទាំងឡាយត្រូវលះបង់នូវរូបដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវ លះបង់នូវចក្ខុវិញ្ញាណដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយត្រូវលះបង់នូវ ចក្ខុសម្ផស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណាជាសុខក្តី ជាទុក្ខក្តី មិន ទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ អ្នកទាំងឡាយត្រូវ លះបង់នូវវេទនានោះដោយអភិញ្ញា និងបរិញ្ញា ។ បេ ។ អ្នកទាំងឡាយ ត្រូវ