អដ្ឋកថា អភិញ្ញាបរិញ្ញាបហានសូត្រទី ៣
ក្បាលទី 22 · ទំព័រ 331
ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃ ទុក្ខបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃ ទុក្ខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ ដឹង មិននឿយណាយ មិនលះបង់នូវចក្ខុ មិនគួរដើម្បីអស់ទៅនៃទុក្ខឡើយ ។ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវរូប ទាំងឡាយ មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ ។ នូវចក្ខុវិញ្ញាណ ។ បេ ។ នូវចក្ខុសម្ផស្ស ។ បេ ។ ព្រោះចក្ខុសម្ផស្សជាបច្ច័យណា ។ បេ ។ ដើម្បីអស់ទៅ