ទុតិយអបរិជាននសូត្រទី ៥

ក្បាលទី 22 · ទំព័រ 335

ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃ ទុក្ខបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈទាំងពួង មិនគួរដើម្បីអស់ទៅនៃ ទុក្ខបាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណ ណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយចក្ខុវិញ្ញាណក្តី ។ បេ ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណ ក្តី ។ បេ ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ ណា ដែលត្រូវដឹងដោយមនោវិញ្ញាណក្តី ។