អដ្ឋកថា ទុតិយអបរិជាននសូត្រទី ៥
ក្បាលទី 22 · ទំព័រ 335
ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល មិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់ នូវអាយតនៈ ទាំងពួងនេះឯង មិនគួរដើម្បីអស់ទៅនៃទុក្ខបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវអាយតនៈទាំងពួង គួរដើម្បីអស់ទៅនៃទុក្ខបាន ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុកាលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់ នូវ អាយតនៈទាំងពួង គួរដើម្បីអស់ទៅនៃទុក្ខបាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុណាក្តី រូបណាក្តី ចក្ខុវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវ ដឹងដោយចក្ខុវិញ្ញាណក្តី ។ បេ ។ ជិវ្ហាណាក្តី រសណាក្តី ជិវ្ហាវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណក្តី ។ បេ ។ មនោណាក្តី ធម្មារម្មណ៍ណាក្តី មនោវិញ្ញាណណាក្តី ធម្មារម្មណ៍ណា ដែលត្រូវដឹងដោយមនោ-