អដ្ឋកថា អាទិត្តសូត្រទី ៦
បេ ។ អណ្តាតជារបស់ក្តៅ រសជារបស់ ក្តៅ ជិវ្ហាវិញ្ញាណជារបស់ក្តៅ ជិវ្ហាសម្ផស្សជារបស់ក្តៅ ទោះបីវេទនាណាជាសុខ ក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះក៏ជារបស់ក្តៅដែរ ។ ក្តៅដោយអ្វី ។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺ មោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ បេ ។ មនោជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្សជារបស់ក្តៅ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិន មែនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះក៏ជា របស់ក្តៅដែរ ។ ក្តៅដោយអ្វី ។ តថាគតពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយ សេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តី ចង្ហៀតចង្អល់ចិត្តទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញយ៉ាងនេះហើយ ក៏នឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹង ចក្ខុសម្ផស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែន សុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនា នោះផង ។