អទ្ធភូតសូត្រទី ៧
ក្បាលទី 22 · ទំព័រ 347
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួងជារបស់ខ្វាក់ ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួងជារបស់ ខ្វាក់ តើដូចម្តេចខ្លះ ។