អដ្ឋកថា បឋមសមុគ្ឃាតសប្បាយសូត្រទី ៩

ក្បាលទី 22 · ទំព័រ 353

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសម្គាល់ នូវចក្ខុ មិនសម្គាល់ក្នុងចក្ខុ មិនសម្គាល់ដោយចក្ខុ មិនសម្គាល់ថា ចក្ខុជា របស់អញ ។ មិនសម្គាល់នូវរូបទាំងឡាយ ។ មិនសម្គាល់នូវចក្ខុវិញ្ញាណ ។ មិនសម្គាល់នូវចក្ខុសម្ផស្ស ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិន ទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏មិនសម្គាល់នូវ វេទនានោះផង មិនសម្គាល់ក្នុងវេទនានោះផង មិនសម្គាល់ដោយវេទនានោះ ផង មិនសម្គាល់ថា វេទនានោះជារបស់អញ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសម្គាល់នូវអារម្មណ៍ណា សម្គាល់ក្នុងអារម្មណ៍ណា សម្គាល់ដោយ អារម្មណ៍ណា សម្គាល់ថា អារម្មណ៍ណាជារបស់អញ អារម្មណ៍នោះ កើតឡើង ព្រោះសេចក្តីសម្គាល់នោះ សត្វលោកដែលជាប់ក្នុងភព មានសេចក្តី ប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង ។