អដ្ឋកថា ទុតិយសមុគ្ឃាតសប្បាយសូត្រទី ១០
ក្បាលទី 22 · ទំព័រ 356
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់នូវ សេចក្តីនោះដូចម្តេច ចក្ខុ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ ។