ជាតិធម្មាទិសុត្តទសកំទី ១-១០
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ( ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ) ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួងមានជាតិ គឺការកើតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួងមានជាតិជាធម្មតា តើដូចម្តេច ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ចក្ខុមានជាតិជាធម្មតា រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផស្ស មានជាតិ ជាធម្មតា ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះក៏មានជាតិជាធម្មតា ។ បេ ។ ជិវ្ហា រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផស្ស មានជាតិជាធម្មតា ទោះបីវេទនាណាជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះមានជាតិជាធម្មតា ។ បេ ។ មនោមានជាតិជាធម្មតា ធម្មារម្មណ៍មាន ជាតិជាធម្មតា មនោវិញ្ញាណមានជាតិជាធម្មតា មនោសម្ផស្សមានជាតិជាធម្មតា ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះក៏មានជាតិជាធម្មតា ។ ម្នាលភិក្ខុ ទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញយ៉ាងនេះ ក៏ នឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបទាំងឡាយផង នឹងចក្ខុវិញ្ញាណ ផង នឹងចក្ខុសម្ផស្សផង ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានជរា ជាធម្មតា ។ សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួងមានព្យាធិជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក បានឃើញយ៉ាងនេះ ។