អដ្ឋកថា ជាតិធម្មាទិសុត្តទសកំទី ១-១០
ក្បាលទី 22 · ទំព័រ 364
ជាតិធម្មសូត្រជាដើម [ ៣៦-៤២ ] ក្នុងជាតិធម្មសូត្រទី ១ ជាដើម នៃជាតិធម្មវគ្គទី ៤ មាន វិនិច្ឆ័យដូចតទៅនេះ បទថា ជាតិធម្មំ សេចក្តីថា មានការកើតជាធម្មតា មានការកើតឡើងជាធម្មតា មានការកើតឡើងជាសភាវៈ ។ បទថា ជរាធម្មំ បានដល់ មានការចាស់ជាសភាវៈ ។ បទថា ព្យាធិធម្មំ បានដល់ មាន ព្យាធិជាសភាវៈ ដោយភាពជាបច្ច័យនៃការកើតឡើងរបស់ព្យាធិ ។ បទថា មរណធម្មំ បានដល់ មានការស្លាប់ជាសភាវៈ ។ បទថា សោកធម្មំ បាន ដល់ មានសេចក្តីសោកជាសភាវៈ ដោយភាពជាបច្ច័យនៃការកើតឡើង របស់សេចក្តីសោក ។ បទថា សង្កិលេសិកធម្មំ បានដល់ មានការសៅហ្មង ជាសភាវៈ ។ បទថា ខយធម្មំ បានដល់ មានការអស់ទៅជាសភាវៈ ក្នុង សភាវៈមានការវិនាសទៅជាធម្មតាជាដើម ក៏ន័យនេះដូចគ្នានោះឯង ។ អដ្ឋកថា ជាតិធម្មសូត្រជាដើម ចប់ ។