អដ្ឋកថា អនិច្ចាទិសុត្តនវកំទី ១-៩

ក្បាលទី 22 · ទំព័រ 369

អនិច្ចធម្មសូត្រជាដើម ក្នុងអនិច្ចធម្មសូត្រទី ១ ជាដើម នៃអនិច្ចវគ្គទី ៥ មាន វិនិច្ឆ័យដូចតទៅនេះថា ញាតប្បរិញ្ញា មកក្នុងបទថា បរិញ្ញេយ្យំ ។ តែបរិញ្ញា ២ ក្រៅអំពីនេះ គប្បីជ្រាបថា លោកកាន់យកដែរដូចគ្នា ។ ចំពោះតិរណប្បរិញ្ញា និងបហានប្បរិញ្ញា មកទាំងក្នុងបទបរិញ្ញេយ្យផង ក្នុងបទបហាតព្វៈផង ។ តែបរិញ្ញាទាំង ២ ក្រៅពីនេះ គប្បីជ្រាបថា លោកកាន់យក ដែរដូចគ្នា ។ [ ៥២-៥៥ ] បទថា សច្ឆិកាតព្វំ ប្រែថា គប្បីធ្វើឲ្យប្រចក្ស ។ ក្នុង បទថា អភិញ្ញា បរិញ្ញេយ្យំ នេះ សូម្បីលោកមិនបានពោលដល់បហានប្បរិញ្ញាក៏ពិត តែគប្បីជ្រាបថា លោកកាន់យកដែរដូចគ្នា ។ បទថា ឧបទ្ទុតំ បានដល់ ដោយអត្ថច្រើន ។