ឧបស្សដ្ឋសូត្រទី ១០
ទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ។ បេ ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិគ ួរកើតឡើងដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលបើអរិយសាវ័កឃើញ យ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើង ទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ រូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង ។ កាលបើវេទនាមាន ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវ វិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិន ទៀង ។ បេ ។ សញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ គប្បីកើតឡើង ព្រោះមិន បានអាស្រ័យវិញ្ញាណនោះទេ ឬអ្វី ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិន ទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ គួរកើតឡើងបានដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលបើ អរិយសាវ័កឃើញយ៉ាងនេះ ។