អវិជ្ជាបហានសូត្រទី ១
ទុតិយបណ្ណាសក ក្រុងសាវត្ថី ។ បេ ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ ម្នាលភិក្ខុ បុគ្គល កាលដឹង កាលឃើញនូវភ្នែកថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង កាលដឹង កាលឃើញនូវរូបថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវចក្ខុវិញ្ញាណ នូវចក្ខុសម្ផស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ កាលដឹង កាលឃើញនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តថាមិនទៀង ទើបលះ អវិជ្ជាបាន វិជ្ជាក៏កើតឡើង កាលដឹង កាលឃើញនូវធម៌ នូវមនោវិញ្ញាណ នូវមនោសម្ផស្ស នូវវេទនាទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏ កើតឡើង ។ ម្នាលភិក្ខុ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលកាលដឹងដូចម្តេច កាលឃើញ ដូចម្តេច ទើបលះបង់សំយោជនៈបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាល ដឹង កាលឃើញនូវភ្នែកថាមិនទៀង ទើបលះបង់សំយោជនៈបាន កាលដឹង កាលឃើញនូវរូបថាមិនទៀង ទើបលះបង់សំយោជនៈបាន កាលដឹង កាល ឃើញ នូវចក្ខុវិញ្ញាណថាមិនទៀង ទើបលះបង់សំយោជនៈបាន កាលដឹង កាលឃើញ នូវចក្ខុសម្ផស្សថាមិនទៀង ទើបលះបង់សំយោជ