អដ្ឋកថា អាសវបហានសូត្រទី ៤

ក្បាលទី 22 · ទំព័រ 379

ក្នុងអវិជ្ជាសូត្រទី ១ ជាដើម នៃអវិជ្ជាវគ្គទី ១ មានវិនិច្ឆ័យ ដូចតទៅនេះ បទថា អវិជ្ជា បានដល់ ការមិនដឹងក្នុងសច្ចៈ ៤ ។ បទថា វិជ្ជា បានដល់ ដឹងច្បាស់នូវអរហត្តមគ្គ ។ បទថា អនិច្ចតោ ជានតោ បស្សតោ សេចក្តីថា កាលដឹង កាលឃើញ ថាជាទុក្ខ ជាអនត្តា ឈ្មោះថា លះបានដូចគ្នា ។