អនុសយសមុគ្ឃាតសូត្រទី ៧
ក្បាលទី 22 · ទំព័រ 72
ក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទមានអាយុចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គបានស្តាប់ធម៌ព្រះមានព្រះភាគហើយក៏ នឹងចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅ ដោយឥរិយាបថទាំង ៤ ។