ទុតិយសព្វុបាទានបរិយាទានសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ឧបសង្កមិ ក្នុងអានន្ទសូត្រទី ១០ យ៉ាងនេះថា ព្រះអានន្ទត្ថេរឃើញពួកភិក្ខុទាំងឡាយដទៃ ញ៉ាំងព្រះសាស្តាឲ្យ ប្រាប់កម្មដ្ឋាន ខន្ធ ៥ ប្រកបហើយ បន្តហើយ សម្រេចជាព្រះអរហន្ត ហើយព្យាករនូវអរហត្តក្នុងសម្នាក់ព្រះសាស្តា ទើបគិតថា ឯអាត្មាអញ នឹង ញ៉ាំងព្រះសាស្តាឲ្យប្រាប់កម្មដ្ឋាន ខន្ធ ៥ ហើយប្រកបបន្ត សម្រេចជាព្រះអរហន្ត ហើយ នឹងព្យាករនូវអរហត្ត ដូច្នេះ ទើបចូលទៅគាល់ ។ ព្រះសាស្តា ទ្រង់មិនឃើញការលះកិលេសទាំងឡាយ ដែលមគ្គខាងលើ ៣ គប្បីសម្លាប់របស់ព្រះថេរៈ ក្នុងវេលាដែលព្រះអង្គគង់ព្រះធរមាននៅ ក៏ ត្រាស់ប្រាប់ដោយព្រះតម្រិះថា តថាគតនឹងកំណត់មើលចិត្តរបស់ភិក្ខុនេះ ។ ឯចិត្តរបស់ព្រះថេរៈនោះ ស្តាប់មនសិការកម្មដ្ឋានម្តង ឬពីរដង ក៏គប្បីទៅ ដោយគិតថា ពេលនេះជាពេលឧបដ្ឋាកព្រះសម្ពុទ្ធ ។ ព្រះអានន្ទត្ថេរនោះមាន ធម៌ជាគ្រឿងអប់រំបន្ទុំវិមុត្តិ ញ៉ាំងចិត្តរបស់លោកឲ្យក្លៀវក្លា ជាអ្នកប្រកបរឿយ ៗ ក្នុងព្រះកម្មដ្ឋាន កើតហើយ ដោយប្រការដូច្នេះ ។ អដ្ឋកថាអានន្ទសូត្រ ចប់ អដ្ឋកថាទិដ្ឋិវគ្គទី ៥ ចប់ ចូឡបណ្ណាសក ចប់ រួមបណ្ណាសក ក្នុងខន្ធសំយុត្ត មាន ៣ បណ្ណាសក ខន្ធសំយុត្ត ចប់