អដ្ឋកថា បឋមមិគជាលសូត្រទី ១

ក្បាលទី 22 · ទំព័រ 380

ម្នាល មិគជាលៈ ភិក្ខុដែលជាប់ជំពាក់ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹង ឯង ហៅថា អ្នកមានប្រក្រតីនៅរួមគ្នា ជាគម្រប់ពីរ ។ បេ ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងដោយអណ្តាត ។ បេ ។ មានធម្មារម្មណ៍ដែលត្រូវដឹងដោយ ចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ប្រកបដោយ កាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ កាល ភិក្ខុនោះត្រេកអរសរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាលរមែង កើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នាក៏មាន កាលបើ សេចក្តីប្រាថ្នាមាន សំយោជនៈក៏មាន ។ ម្នាលមិគជាលៈ ភិក្ខុដែលជាប់ជំពាក់ ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតី នៅរួមគ្នាជាគម្រប់ពីរ ។ ម្នាលមិគជាលៈ ភិក្ខុដែលមានធម៌ជាគ្រឿងនៅយ៉ាង នេះ ទុកជានៅក្នុងទីសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចព្រៃធំ ជាកន្លែង មានសំឡេងតិច មានសន្ធឹកគឹកកងតិច មិនមានខ្យល់ គួរដល់អំពើស្ងាត់កំបាំង របស់មនុស្ស គួរដល់ការពួនសម្ងំក៏ដោយ ក៏នៅតែហៅថាអ្នកមានប្រក្រតីនៅ រួមគ្នា ជាគម្រប់ពីរ ។ ដំណើរនោះព្រោះហេតុអ្វី ។ ព្រោះថាភិក្ខុនោះ មាន តណ្ហាជាគម្រប់ពីរ ឯតណ្ហានោះឯង ភិក្ខុនោះមិនបានលះបង់ហើយ ព្រោះ ហេតុនោះ បានជាហៅថា អ្នកមានប្រក្រតីនៅរួមគ្នាជាគម្រប់ពីរ ។ ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ដែល ជាទីប្រាថ្នាជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ប្រកបដោយកាម ជាទី ត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តចំពោះរូបនោះទេ កាល ភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាលក៏រលត់ទៅ កាលបើមិនមានសេចក្តី