អដ្ឋកថា ទុតិយមិគជាលសូត្រទី ២

ក្បាលទី 22 · ទំព័រ 385

បេ ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ដោយអណ្តាត ។ បេ ។ ម្នាលមិគជាលៈ មានធម្មារម្មណ៍ដែលត្រូវដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទី គាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះ ត្រេកអរសរសើរ ជាប់ចិត្ត ចំពោះធម៌នោះ សេចក្តីត្រេកត្រអាលក៏កើតឡើង ម្នាលមិគជាលៈ តថាគត ពោលថា ការកើតឡើងនៃកងទុក្ខ មកពីហេតុកើតឡើងនៃសេចក្តីត្រេកត្រអាល ។ ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ជាទី ប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទី ត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាល ភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ សេចក្តីត្រេកត្រអាលរមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅនៃ កងទុក្ខ មកពីហេតុរលត់ទៅនៃសេចក្តីត្រេកត្រអាល ។ បេ ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ដោយអណ្តាត ។ បេ ។ ម្នាលមិគជាលៈ មានធម៌ ដែលត្រូវដឹងច្បាស់ដោយចិត្ត ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទី ស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ ចិត្តនឹងធម៌នោះទេ កាលភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិន ជាប់ចិត្តនឹងធម៌នោះ សេចក្តីត្រេកត្រអាលរមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅនៃកងទុក្ខ មកពីហេតុរលត់ទៅនៃសេចក្តី ត្រេកត្រអាល ។