បឋមសមិទ្ធិមារបញ្ហាសូត្រទី ៣

ក្បាលទី 22 · ទំព័រ 388

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះសមិទ្ធិមានអាយុ ចូលទៅ គាល់ព្រះមានព្រះភាគ ។ បេ ។ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មារ មារ បពិត្រព្រះអង្គដ៏ ចម្រើន មារ ឬសេចក្តីបញ្ញត្តិថាមារដោយហេតុដូចម្តេចខ្លះ ។ ម្នាលសមិទ្ធិ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ ។ មានត្រចៀក មាន សំឡេង មានសោតវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយសោតវិញ្ញាណ ទីនោះ ក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ ។ មានច្រមុះ មានក្លិន មានឃានវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយឃានវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តី បញ្ញត្តថាមារ ។ មានអណ្តាត មានរស មានជិវ្ហាវិញ្ញាណ មានធម៌ដែលត្រូវ ដឹងដោយជិវ្ហាវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ ។ មានកាយ មានផ្សព្វ មានកាយវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយកាយវិញ្ញាណ ទីនោះ ក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះក៏មានមារ ឬ សេចក្តីបញ្ញត្តិថាមារ ។ ម្នាលសមិទ្ធិ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិន មានចក្ខុវិញ្ញាណ មិនមានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មិនមាន មារ ឬសេចក្តីបញ្ញត្តិថាមារទេ ។ បេ ។ មិនមានអណ្តាត មិនមានរស មិនមាន