សមិទ្ធិទុក្ខបញ្ហាសូត្រទី ៥

ក្បាលទី 22 · ទំព័រ 92

ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារធម៌ មារធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាមារធម៌ ។ ម្នាលរាធៈ រូបជាមារធម៌ វេទនាជាមារធម៌ សញ្ញាជាមារធម៌ សង្ខារទាំងឡាយជាមារធម៌ វិញ្ញាណជាមារធម៌ ។ កាលអរិយសាវ័កនោះ ឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។