អដ្ឋកថា សមិទ្ធិទុក្ខបញ្ហាសូត្រទី ៥
បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថាសត្វ សត្វ បពិត្រព្រះអង្គដ៏ចម្រើន សត្វ ឬសេចក្តីបញ្ញត្តិថាសត្វ តើដោយហេតុដូចម្តេច ខ្លះ ។ បេ ។ ចប់ សូត្រទី ៤ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថាទុក្ខ ទុក្ខ បពិត្រ ព្រះអង្គដ៏ចម្រើន ទុក្ខ ឬសេចក្តីបញ្ញត្តិថាទុក្ខ តើដោយហេតុដូចម្តេចខ្លះ ។ បេ ។ សូត្រទី ៥ ចប់ ៥ អដ្ឋកថា បឋមសមិទ្ធិសូត្រ ជាដើម ក្នុងបឋមសមិទ្ធិសូត្រទី ៣ ជាដើម មានវិនិច្ឆ័យដូចតទៅនេះ បទថា សមិទ្ធិ សេចក្តីថា បានឈ្មោះយ៉ាងនេះ ព្រោះមានអត្តភាពបរិបូណ៌ ។ បានឮថា ព្រះថេរៈនោះមានអត្តភាពល្អ គួរជ្រះថ្លា បរិបូណ៌ដោយអាការទាំងពួង ដូចកម្រងផ្កាដែលភ្យួរ ដូចបន្ទប់មាលាដែលរចនា ដូច្នោះ ទើបហៅថា សមិទ្ធិនោះឯង ។ បទថា មារោ ព្រះសមិទ្ធិសួរដល់សេចក្តីស្លាប់ ។ ពាក្យថា មារ ក្នុង ពាក្យថា មារប្បញ្ញត្តិ ជានាមប្បញ្ញត្តិ ជានាមធេយ្យ ។ បទថា អត្ថិ តត្ថ មារោ វា មារប្បញ្ញត្តិ វា នោះ បទថា មរនំ វា មរនំ នេះ លោក សម្តែងថា នាមមាន ។ សូត្រទី ៤ ងាយយល់ទាំងអស់ហើយ សូត្រទី ៥ ក៏ដូចគ្នា ។ អដ្ឋកថា បឋមសមិទ្ធិសូត្រជាដើម ចប់