សមិទ្ធិ លោកបញ្ហាសូត្រទី ៦
ក្បាលទី 22 · ទំព័រ 391
បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា លោក លោក បពិត្រព្រះអង្គដ៏ចម្រើន លោក ឬសេចក្តីបញ្ញត្តិថាលោក តើដោយហេតុដូចម្តេច ខ្លះ ។ ម្នាលសមិទ្ធិ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តីបញ្ញត្តិថា លោក ។ បេ ។ មានអណ្តាត ។ បេ ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តី បញ្ញត្តថាលោកដែរ ។ ម្នាលសមិទ្ធិ ចំណែកខាងទីណាមិនមានចក្ខុ មិនមានរូប មិន មានចក្ខុវិញ្ញាណ មិនមានធម៌ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មិនមាន លោក ឬសេចក្តីបញ្ញត្តិថាលោកទេ ។ បេ ។ មិនមានអណ្តាត ។ បេ ។ មិនមាន ចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានលោក ឬសេចក្តីបញ្ញត្តិថាលោកទេ ។