អដ្ឋកថា ឧបវាណសន្ទិដ្ឋិកសូត្រទី ៨
ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន យ៉ាងនេះក៏មាន ។ បេ ។ ម្នាលឧបវាណ មួយទៀត ភិក្ខុលិទ្ធភ្លក្សរស ដោយអណ្តាត ហើយកត់សម្គាល់នូវរសផង កត់សម្គាល់នូវតម្រេកក្នុងរសផង ដឹងច្បាស់ នូវតម្រេក ដែលមានក្នុងរសខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងរសខាងក្នុង ផង ។ ម្នាលឧបវាណ ភិក្ខុលិទ្ធភ្លក្សរស ដោយអណ្តាត ហើយកត់សម្គាល់ នូវរសផង កត់សម្គាល់នូវតម្រេកក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមាន ក្នុងរសខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងរសខាងក្នុងផង ដោយហេតុ ណា ។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមក ទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាង នេះក៏មាន ។ បេ ។ ម្នាលឧបវាណ មួយវិញទៀត ភិក្ខុដឹងច្បាស់នូវធម៌ ដោយចិត្ត ហើយកត់សម្គាល់នូវធម៌ផង កត់សម្គាល់នូវតម្រេកក្នុងធម៌ផង ដឹងច្បាស់នូវ តម្រេក ដែលមានក្នុងធម៌ខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងធម៌ខាងក្នុង ផង ។ ម្នាលឧបវាណ ភិក្ខុដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកត់សម្គាល់នូវ ធម៌ផង កត់សម្គាល់នូវតម្រេកក្នុងធម៌ផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុង ធម៌ខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងធម៌ខាងក្នុងដោយហេតុណា ។